ទម្រង់ពាក្យស្នើសុំដោះស្រាយវិវាទ (ផ្ទេរប្រាក់/ដាក់ប្រាក់មានវិវាទ)
1. ដោនឡូត ពាក្យស្នើសុំដោះស្រាយវិវាទ (ប្រតិបត្តិការផ្ទេរប្រាក់/ដាក់ប្រាក់)
2. បំពេញរាល់ព័ត៌មានតម្រូវឲ្យបានត្រឹមត្រូវ
3. ចុះហត្ថលេខាលើព័ត៌មានដែលបានបំពេញរួចរាល់ (ហត្ថលេខាដោយដៃ)
4. អាប់ឡូតឯកសារដែលបានចុះហត្ថលេខា
5. បញ្ជូនឯកសារដែលបានចុះហត្ថលេខា។
ក្នុងករណីដែលវិវាទផ្លូវការត្រូវបានដាក់មកកាន់ នាយកដ្ឋានដោះស្រាយបណ្តឹង និងវិវាទ នោះវិវាទនឹងត្រូវចាត់ចែងដោយផ្នែកដោះស្រាយបណ្ដឹង និងវិវាទ ដែលផ្តល់នូវការស៊ើបអង្កេតប្រកបដោយយុត្តិធម៌ ឥតលម្អៀង និងជាក់ស្ដែងលើវិវាទទាំងអស់។ នៅពេលពិនិត្យលើសំណើដោះស្រាយវិវាទផ្លូវការ នាយកដ្ឋាននេះ នឹងធ្វើឡើងដោយផ្អែកលើ៖
- ច្បាប់ និងបទប្បញ្ញត្តិ និង
- ការអនុវត្តប្រកបដោយសង្គតិភាព ជាមួយហេតុផល និងការប្រុងប្រយ័ត្នខ្ពស់ក្នុងវិស័យធនាគារ
ដំណើរការដោះស្រាយវិវាទផ្លូវការ និងពិតប្រាកដ នឹងធ្វើឡើងក្នុងរយៈពេល 30 ថ្ងៃនៃថ្ងៃប្រតិទិន។